ប្រវត្តសាស្ត្រ និង រចនាបថភ្នំដា
ទីតាំងភូមិសាស្រ្ត
អង្គរបុរី គឺជាទីក្រុងមួយក្នុងខេត្តតាកែវនៅក្នុងតំបន់នៃប្រាសាទជាច្រើននិងជាទីកន្លែងបុរាណវិជ្ជាសំរាប់ជីករកវត្ថុបុរាណ។ តំបន់នេះត្រូវបានគេធ្វើជាជម្រករស់នៅយ៉ាងហោចណាស់ 2500 ឆ្នាំមកហើយហើយមានវត្ថុបុរាណនៅសម័យយុគថ្មរំលីងចំពេលនៃនគរហ្វូណន
(ទី 4 សតវត្ស / ទី 5) និងចេនឡា
(សតវត្សទី 8 គ) ដូចជាសម័យអង្គរដែលក្រោយមក (សតវត្សទី 9
ទី 15 គ។ ) មិនមានប្រាសាទយ៉ាងសំខាន់នៅមាន អង្គរបុរី ប៉ុន្តែមានសារមន្ទីរមាននូវវត្ថុបុរាណតិចតួចពីតំបន់នោះនិងការផ្តល់ព័តមានលើជីកបុរាណវិទ្យានេះ។
ប្រវត្តរបស់ភ្នំនិងប្រាសាទ
ប្រាសាទភ្នំដាត្រូវបានសាងសង់ឡើងនៅលើកំពូលនៃភ្នំតូចមួយនៅសតវត្សទី
6 ដោយព្រះបាទ រុថទ្រវរ្មម៌ ដែលបានសោយរាជ្យក្នុងអំឡុងពេលរយៈនរគភ្នំ,
នេះបើយោងតាមប្រវត្តិសាស្រ្តបារាំងMibreno ។ ប្រាសាទនេះមានកម្ពស់ 12 ម៉ែត្រនិងក្រលាផ្ទៃ18ម៉ែត្រការ៉េ។ វាត្រូវបានគេសាងសង់ពីថ្មបាយក្រៀមឥដ្ឋនិងថ្មភក់។ ប្រាសាទព្រាហ្មណ៍ Brahman, ភាគខាងជើងបែរមុខនឹងនគរគោកធ្លក
ដែលជារាជធានីនៃនគរភ្នំនៅពេលដែលប្រាសាទនេះត្រូវបានកសាងឡើង។ ពុំមានកំពែងទេ។ កម្រិតកំពូលប្រាសាទគឺត្រូវបានខូចខាត,
និងចម្លាក់អំពីរឿងកូរសមុទ្រទឹកដោះត្រូវបាន ខូចជាពីរផ្នែក។ ធ្នឹមបង្ហាញពីព្រះវិស្ណុ។ មានទ្វារបញ្ឆោតនៅលើជ្រុងទាំងបីនិងទ្វារពិតប្រាកដដែលបានបើកនៅលើផ្នែកខាងភាគខាងជើង។ នៅផ្នែកខាងនៃភ្នំនេះត្រូវបានប្រាំរូងភ្នំដែលមនុស្សបង្កើតឡើងដែលឆ្លុះបញ្ចាំងពីរចនាប័ទ្មនៃភ្នំដាដែលជាស្រដៀងគ្នាទៅរចនាប័ទ្មឥណ្ឌា។នៅក្នុងល្អាងមួយគ្នា,
គឺមានព្រះសិវៈជាមួយនិងលិង្គ ឧមាយោនី, វត្ថុដែលជាព្រាហ្មណ៍គោរពប្រណិប័តន៍។ ក្នុងអំឡុងរបបប៉ុលពតរវាងឆ្នាំ 1975 និងឆ្នាំ 1979
គុហានេះត្រូវបានគេប្រើប្រាស់ជាឈាបនដ្ឋានដោយពួកខ្មែរក្រហម។ ប្រហែល 300 ម៉ែត្រភាគនិរតីនៃប្រាសាទនេះគឺជាប្រាសាទតូចជាងនេះមួយទៀតដែលគេស្គាល់ថាជាអាស្រម
មហា ឥស្សី។ ប្រាសាទនេះបានកសាងនៅចុងសតវត្សរ៍ទី 6
ក្នុងរយៈពេលចេនឡាកំឡុងរជ្ជកាលនៃព្រះបាទ ភវវរ្មម៌ ប្រាសាទនេះមានបង្អួចប្រាំនិងទ្វារពីរមានផ្ទៃ
5.5 ម៉ែត្រការ៉េនិង 7 ម៉ែត្រវាត្រូវបានកសាងឡើងក្នុង រចនាប័ទ្មឥណ្ឌានិងមានលក្ខណៈពិសេសមួយទ្វេរដងនៃជញ្ជាំងដែលធ្វើឡើងពីថ្ម បាសាល់នឹងបែរមុខទៅទិសខាងជើង។
ឆ្នាំ 1992, ចំនួននៃបព្វជិតនិងដូនជីបានសាងសង់វត្តមួយនៅភាគខាងត្បូងនៃភ្នំ។ វាត្រូវបានគេហៅថាវត្តភ្នំដា
ជិតបីទសវត្សនៃសង្រ្គាមបានចាកចេញពីផ្លូវពីភ្នំជីសូរទៅស្រុកអង្គរបុរីនៅក្នុងស្ថានភាព
ក្រីក្រ; ក្នុងអំឡុងពេលរដូវវស្សាទឹកជំនន់ធ្វើឱ្យវាមិនអាចឆ្លងកាត់បាន។ ទោះជាយ៉ាងណា, តំបន់បណ្តាញដែលទាក់ទាញភ្ញៀវទេសចរបរទេសនិងប្រជាជនកម្ពុជាជាច្រើនមានការចាប់អារម្មណ៍ក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាកំឡុងកោះគោកធ្លក. បន្ទាប់ពី ឆ្នាំ 1979 អាជ្ញាធរខេត្តតាកែវបានកសាងផ្លូវទឹកមួយប្រឡាយ
15 ដែលភ្ជាប់ទីរួមខេត្តតាកែវទៅកាន់ស្រុកអង្គរបុរី។ នេះបានធ្វើឱ្យការចូលដំណើរការងាយស្រួលជាងមុនចាប់តាំងពីផ្លូវរវាងអង្គរបុរីនិងភ្នំដាគឺនៅតែមានការលំបាកក្នុងការធ្វើដំណើរជាពិសេសក្នុងអំឡុងពេលរដូវវស្សានៅពេលដែលវាធ្លាប់មានលិច។
ចម្លាក់ឥស្សីនៅប្រាសាទភ្នំដា
បើយើងមើលផ្នែកក្រោម
នៃសសរពេជ្រដែលទ្រផ្ទាំងក្បាច់ផ្តែរ នៅតាមប្រាសាទខ្មែរនានា ជាពិសេស
ប្រាសាទភ្នំដា នៅអង្គរបុរី យើងនឹងឃើញចម្លាក់ឥសី
ស្ថិតក្នុងឥរិយាបទបំពេញតបៈ។ នៅទីនេះ ក៏ដូចនៅកន្លែងផ្សេងៗឯទៀតដែរ
ឥសីមានពុកមាត់វែង អង្គុយចោងហោងដៃទាំង ពីរផ្គុំគ្នា ដោយមានទឹកមុខញញឹមស្រស់ថ្លា
ហាក់បីបានឆ្លងផុតនូវរាល់ទុក្ខកង្វល់លោកិយ។
សូមជម្រាបថា កន្លងមកយើងធ្លាប់បាននិយាយអំពីវត្តមានរបស់ឥសី
នៅលើជញ្ជាំងប្រាសាទអង្គរវត្ត ដោយបង្ហាញនូវតួនាទីរបស់អរិយបុគ្គលទាំងនោះ
ក្នុងវប្បធម៌បាយ័ន ក្នុងឋានៈជាអ្នក បំពេញពិធីបូជាយញ្ញ ដូចជាការបូជា
ព្រះភ្លើងជាឧទាហរណ៍ស្រាប់។ តែឥឡូវនេះ យើងទៅនិយាយអំពីប្រភពរបស់វា។
ជាបឋមត្រូវជ្រាបថា តាមខ្លឹមសារសិលាចារឹកមួយចំនួន
យើងតែងតែឃើញការនិយាយដល់អ្នកបួសក្នុង លទ្ធិព្រហ្មញ្ញសាសនា រួមមានពួកព្រាហ្មណ៍
បុរោហិត ដែលបានបំពេញតួនាទី ក្នុងរាជរដ្ឋាភិបាលដូចគ្នាទីប្រឹក្សា
ឬព្រះបរមគ្រូរបស់ព្រះមហាក្សត្រ និងពួកឥសីនៅតាមបូជនីយដ្ឋាននានា។
ទោះបីជាសព្វថ្ងៃលទ្ធិព្រហ្មញ្ញសាសនា ត្រូវបានផុតរលត់បាត់ទៅហើយក្តី
ក៏ប៉ុន្តែតួនាទីរបស់ពួកអរិយបុគ្គលទាំងនោះ ក្នុងសង្គមបុរាណ
ត្រូវបានរក្សាតាមប្រភពសិលាចារឹក។ មួយ វិញទៀត ចម្លាក់នៃឥសីទាំងនោះ
ក៏ជាភស្តុតាងជាក់ស្តែងមួយចង្អុលបង្ហាញថា ពួកគេពិតជាមានជីវិតពិតៗ
ហើយបានរស់នៅក្នុងអតីតកាលដ៏យូរលង់មួយ។
មានន័យថា ត្បិតជាចម្លាក់ក្តី ដូចជានៅលើប្រាសាទបាយ័នអង្គរវត្ត
ឬភ្នំរុង ក្នុងខេត្តបុរីរម្យ តួនាទីក្នុងប្រវត្តិសាស្ត្រ ដូចករណីព្រាហ្មណ៍
ស្ថាបនិកប្រាសាទព្រះវិហារ ឬក៏ក្នុងប្រវត្តិរបស់ ប្រាសាទ
ដូចករណីប្រាសាទបន្ទាយស្រី ត្រូវបានរក្សាទុកជានិច្ចកាល។
ការពោលខាងលើនេះ គឺជាការសង្ខេបអំពីតួនាទីរបស់ពួកព្រាហ្មណ៍ឥសី
ដែលវត្តមានត្រូវបានគូសបញ្ជាក់ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទខ្មែរ
និងតាមប្រភពសិលាចារឹក។ ហើយ បើយើងមើលចម្លាក់នៅជើងសសរពេជ្រ
នៃប្រាសាទភ្នំដារបស់យើង ដែលឆ្លាក់នៅសតវត្សរ៍ទី១១ ក្នុងរចនាបថបាពួន
យើងពិតជានិយាយបានថា នាសម័យបុរាណពិតជាមានវត្តមានរបស់ពួកឥសី
ដែលរស់នៅក្បែរប្រាសាទនេះ ហើយបានបំពេញនូវពិធីសាសនានៅទីនោះពុំខាន។
ប្រការមួយទៀត ដែលយើងចង់រំលឹកនៅទីនេះ គឺចំណាស់នៃវត្តមាន រស់ពួកព្រាហ្មណ៍ឥសីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅទីនេះ យើងចង់និយាយថា ស្ថាប័នព្រាហ្មណ៍ គឺជា ស្ថាប័នមួយ ដែលមានចំណាស់ចាស់
ដូចប្រវត្តិសាស្ត្រកម្ពុជា ដែលត្រូវបានប្រសូតឡើងក្នុងពេលជាមួយគ្នាជាមួយ
នឹងការនាំចូលនូវលទ្ធិព្រហ្មញ្ញសាសនា ក្នុងសង្គមខ្មែរ។
មានន័យថា ស្ថាប័នសាសនានេះ មានប្រភពចេញពីប្រទេសឥណ្ឌាយ៉ាងប្រាកដ។
ម្ល៉ោះហើយ សព្វថ្ងៃនេះ ទោះបីពួកឥសីនេះត្រូវបានផុតរលត់នៅកម្ពុជា ហើយក្តី
ក៏ប៉ុន្តែនៅរស់រវើកនៅ ប្រទសឥណ្ឌា។
ការណ៍ដែលយើងនិយាយសង្ខេបបំផុតមកនេះ គឺគ្រាន់តែចង់បង្ហាញនូវ
តួនាទីរបស់ពួកអរិយបុគ្គលទាំងនោះ ក្នុងអតីតកាលដ៏យូរលង់មួយ
ដែលពួកគាត់នៅមានតួនាទីយ៉ាងមមាញឹក នៅតាមប្រាសាទ
ឬក៏រំលឹកឡើងវិញនូវសម័យកាលមួយ
ដែលពួកគាត់នៅមានវត្តមាននៅតាមប្រាង្គប្រាសាទនៅឡើយ។
ក្រៅពីនេះ ត្រូវជ្រាបថា នៅប្រទេសឥណ្ឌា
ដែលព្រហ្មញ្ញសាសនានៅមានជីវិត ដោយកន្លែងនៅឡើយ គេក៏បានជួបវត្តមានពពួកយោគិន
ឬឥសី ដែលស្ថិតក្នុងឥរិយាបទបំពេញតបៈ ឬបំពេញធម៌
ដូចរូបចម្លាក់ខ្មែរយើងកាលពី២០០០ឆ្នាំ មុនគ្រិស្តសករាជដូចច្នេះដែរ៕
ចម្លាក់ឥស្សីនៅលើសសរពេជ្រ
រចនាបថ «ភ្នំដា»
រចនាបថភ្មំដា ( អង្គរបុរី + សិល្បះហ្វូណន់ ៥៥០-៦០០ សតវត្សទី១ដល់ទី៨)។
- រចនាបថគេសំគាល់
និង ប្រៀបបានដោយសារ ក្បាច់ផ្តែរ សសរស្តម្ភ ហោជាង បដិមារូប សំលៀកបំពាក់
ស្ថាបត្យកម្ម និង ប្លង់( plan ) ប្រាសាទ។
- សម័យហ្វូណន់ទទួលឥទ្ធិពលពីឥណ្ឌា
គេចោះភ្នំឆ្លាក់បដិមារូបដែលនៅក្នុងរូងតូចៗ។
- រចនាបថ A : សម័យរុន្ទ្រវរ្ន័ន(៥១៤-៥៣៩) សិវះនិយម
- រចនាបថ B : មានលក្ខណះស្រដៀងនិងរចនាបថ A
គឺជាការបន្តពីរចនាបថភ្នំដា
l សំលៀកបំពាក់ : សំពត់មានផ្នត់ជរខាងក្រោមធ្លាក់ដល់ភ្លៅកន្ទុយសំពត់ញាត់ទៅ
ក្រោយខ្នង ក្បាលខ្សែក្រវ៉ាត់ដូចផ្លែ Olive ជាយសំពត់ទាំងខាងមុខទាំងខាងក្រោយអាចធ្លាក់
ទៅមុខទៅក្រោយ តាមចន្លោះជើងទាំងពីរ។ សក់មានផ្នត់ជាក្រវិលខ្លីៗ មានកំប៉ោយបីមាន
សក់់ក្លែងក្លាយហើយអាចមានមួកមូលដូចបំពង់។
ចំណែករូបហរិហរ : នៅចំហៀងខាងស្តាំ មានសក់ក្រងជាប់ទៅនិងកំប៉ោយ។
l បច្ចេកទេស : គេរកលំនឹងបដិមារូបមានដៃ ២
គេធ្វើជន្ទល់នៅដៃនីមួយៗ មានដៃ ច្រើន គេធ្វើជន្ទល់ជាលំនឹងជារាងក្រចកសេះ។
មុនដំបូងខ្មែរបានចោះភ្នំធ្វើជាប្រាសាទដូចឥណ្ឌា : ប្រាសាទភ្នំដា
(អង្គរបុរី) ស្ថានីយភ្នំដា + អង្គរបុរីគេស្គាល់សិល្បះសម័យនេះតាមរយះបដិមារូប។
ប្រាសាទភ្នំដា
ថតពីចម្ងាយឃើញស្ថិងនៅលើភ្នំដា ដែលហ៊ុំព័ទ្ធដោយទន្លេឃើញទេសភាព
តួប៉មប្រាសាទភ្នំដា
ទិដ្ធភាពមើលពីកើតទៅលិច គេឃើញមាត់ទ្វារចូលចំហៀងគឺមានសសរពេជ្របាក់ជាពីរកំណាត់
វិស្នុមានដៃ៨
រចនាបថភ្នំដា(តាកែវ)
ប្រាសាទភ្នំដាមើលពីចំហៀង
ឯកសាយោង:
សៀវភៅ: អរិយធម៌ខ្មែរ(បោះពុម្ពលើកទី៣)
EmoticonEmoticon